វត្តសាមគ្គីរង្សី គឺជាវត្តព្រះពុទ្ធសាសនាខ្មែរ ហិនយាន មហានិកាយ ដែលមានព្រះសង្ឃនិងបរិស័ទ ភាគច្រើនបំផុតជាខ្មែរដែលមានដើមកំណើតមកពីស្រុកក្រោម។
ចៅអធិការទីមួយនៃវត្តនេះ គឹព្រះតេជគន មហា វិជ្ជា រតនបញ្ញោ "យឿង សិន" ដែលបានកើតនិងរស់នៅបួសរៀនរហូតដល់ធំនៅស្រុកក្រោម។ ព្រះមហាយឿង សិន ធ្លាប់ជាប់ពន្ធនាគានៅស្រុកក្រោមពីរដង មុនពេលដែលលោកបានមកដល់ភ្នំពេញ។
ក្នុងឋានៈជាសង្ឃដែលមានឈាមជ័រខ្មែរក្រោមដូចគ្នា ព្រះអង្គធ្លាប់បានខ្វាយខ្វល់ច្រើនចំពោះសុខទុក្ខសង្ឃខ្មែរក្រោមដូចគ្នា តួយ៉ាង ដូចករណី ចាប់ផ្សឹក ព្រះតេជគន តឹម សាខន និង ករណីឃាតកម្មលើព្រះតេជគន អៀង សុខធឿន ជាដើម -ល- ។
Is so good.
My Homeland around here.