Krong Pailin, Cambodia, page #79

ស្នូរ​ទឹកជ្រោះ​ដ៏ត្រជាក់​ពណ៌​សក្បុស​ត្រដុស​ផ្ទាំង​ថ្ម​ជាច្រើន​ជាន់ បន្ទរ​សូរសៀង​បក្សាបក្សី​ខ្ញៀវខ្ញារ​ពី​ព្រៃព្រឹក្សា បាន​ប្រគំ​ជា​តន្ត្រី​ធម្មជាតិ​ដែល​ធ្វើឲ្យ​បរិយាកាស​អាហារ​ថ្ងៃត្រង់​ក្រោម​ដំបូល​ក្យូស​ប្រក់​ស្បូវ​ដ៏ស្ងប់ស្ងាត់​ពោរពេញ​ទៅ​ដោយ​សំណើច និង​ស្នាម​ញញឹម។ ទេសភាព​ដ៏ស្រស់ត្រកាល​នៃ​ភ្នំខៀវ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីរួមខេត្ត​ប៉ៃលិន​ឡើយ ប៉ុន្តែ​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ទឹក ជ្រោះ ទាមទារ​ភាព​អំណត់ និង​ថាមពល​រាងកាយ​ច្រើន​គួរសម។ ចេញ​ពី​ទីប្រជុំជន​ចម្ងាយ មិន​ដល់​ ៧ ​គីឡូម៉ែត្រ​ផង រថយន្ត​បាន​ទៅ​ដល់​មាត់​ច្រក​រមណីយដ្ឋាន​ទឹកជ្រោះ​ភ្នំ​ខៀវ ស្ថិត​ក្នុង​សង្កាត់​អូរតាវៅ ខណ្ឌ​ប៉ៃលិន មុន​នឹង​បន្ត​បរ​សន្សឹមៗ​លើ​ផ្លូវ​ជង្ហុក​អង្រួន​អស់​ប្រាណ​ដែល​ព័ទ្ធ​ដោយ​ចម្ការ​ចេក អំពៅ ខ្នុរ ស្វាយ និង​ដំឡូង​ជា​ហូរហែ។ ដោយ​ចំ​វេលា​អ្នកចម្ការ​ប្រមូលផល​ដំណាំ រថយន្ត​បាន​សំចត​ឲ្យ​ភ្ញៀវ​ចុះ​ឈប់​មើល​សកម្មភាព​ប្រមូលផល ខ្លះ​ទៀត​ក៏​សាកល្បង​រៀន​ដក​មើម​រុក្ខជាតិ​នេះ និង​ខ្លះ​ទៀត​ដើរ​ថតរូប​. [read more]