ស្នូរទឹកជ្រោះដ៏ត្រជាក់ពណ៌សក្បុសត្រដុសផ្ទាំងថ្មជាច្រើនជាន់ បន្ទរសូរសៀងបក្សាបក្សីខ្ញៀវខ្ញារពីព្រៃព្រឹក្សា បានប្រគំជាតន្ត្រីធម្មជាតិដែលធ្វើឲ្យបរិយាកាសអាហារថ្ងៃត្រង់ក្រោមដំបូលក្យូសប្រក់ស្បូវដ៏ស្ងប់ស្ងាត់ពោរពេញទៅដោយសំណើច និងស្នាមញញឹម។ ទេសភាពដ៏ស្រស់ត្រកាលនៃភ្នំខៀវស្ថិតនៅមិនឆ្ងាយពីទីរួមខេត្តប៉ៃលិនឡើយ ប៉ុន្តែដំណើរផ្លូវឆ្ពោះទៅកាន់ទឹក ជ្រោះ ទាមទារភាពអំណត់ និងថាមពលរាងកាយច្រើនគួរសម។
ចេញពីទីប្រជុំជនចម្ងាយ មិនដល់ ៧ គីឡូម៉ែត្រផង រថយន្តបានទៅដល់មាត់ច្រករមណីយដ្ឋានទឹកជ្រោះភ្នំខៀវ ស្ថិតក្នុងសង្កាត់អូរតាវៅ ខណ្ឌប៉ៃលិន មុននឹងបន្តបរសន្សឹមៗលើផ្លូវជង្ហុកអង្រួនអស់ប្រាណដែលព័ទ្ធដោយចម្ការចេក អំពៅ ខ្នុរ ស្វាយ និងដំឡូងជាហូរហែ។
ដោយចំវេលាអ្នកចម្ការប្រមូលផលដំណាំ រថយន្តបានសំចតឲ្យភ្ញៀវចុះឈប់មើលសកម្មភាពប្រមូលផល ខ្លះទៀតក៏សាកល្បងរៀនដកមើមរុក្ខជាតិនេះ និងខ្លះទៀតដើរថតរូប
Blue Mountain
Pailin Town,
Pailin Province,
Kingdom of Cambodia