ព្រៃសង្ឃសហគមន៍រុក្ខាវ័ន (Monk's Community Forestry) មានផ្ទៃដីចំនួន១៨.២៦១ហិកតា ហើយជាប់ក្រុង-ស្រុកចំនួនបីគឺក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ជាប់ឃុំសង្កាត់ចំនួន០៥ គឺសង្កាត់សំរោង សង្កាត់កូនក្រៀល ឃុំត្រពាំងតាវ ឃុំលំទង និងឃុំពង្រ ។ ជាប់ភូមិចំនួន០៧គឺភូមិឈូកមាស ភូមិថ្មី ភូមិទំនប់ថ្មី ភូមិសំព័រ ភូមិចារចាស់ ភូមិចារថ្មី និងភូមិស្រះកែវ ។ ព្រះគុណម្ចាស់ ប៊ុន សាលួត ជាព្រះមេគណខេត្ត ជាព្រះវិសុទ្ធិមេត្តារាជគណៈថ្នាក់កិត្តិយស និងជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន គង់នៅវត្តប្រាសាទរាជាសំរោង មានសង្ឃដីកាថា ព្រះអង្គបានថែរក្សាព្រៃសហគមន៍នេះតាំងពីខែឧសភា ឆ្នាំ២០០៩មកម៉្លេះ ដោយបញ្ញតិថា« បើអាត្មាភាពខ្លាចឬចុះចាញ់ជនទុច្ចរិត អាត្មាភាពមិនចុះចេញពីកាំជណ្តើរកុដិ មកការពារព្រៃឈើសត្វព្រៃជាដាច់ខាត» ឧត្តរមណី ប៊ុន សាលួត ប្រធានសង្ឃសហគមន៍រុក្ខាវ័ន ។