Located in Wat Srah Chhouk (pagoda)
#ចេតិយឈិតជឿន ហៅ តាម៉ុក
#តាម៉ុកជាអ្នកណា?
«ឈិតជឿន»ហៅ តាម៉ុក កើតនៅឆ្នាំ១៩២៦ខេត្តតាកែវ។ «តាម៉ុក»បានបួស រៀនអស់ជាច្រើនឆ្នាំហើយ បានរៀបការជាមួយប្អូនជីដូនមួយ ឈ្មោះ «អ៊ុក ឃឹម» ហើយមានកូនបួននាក់ ។
ឆ្នាំ ១៩៤៩ តាម៉ុក ធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ។ «តាម៉ុក»បានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅ ឆ្នាំ ១៩៦៣ ។ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី។ នៅខែវិច្ឆិកា ឆ្នាំ ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញទេ។ តាម៉ុក ត្រូវបានចាប់ខ្លួន ដោយកងទ័ពរាជរដ្ធាភិបាលនៅក្បែរព្រំដែនថៃ នៅខែ មីនា ឆ្នាំ១៩៩៩ ហើយដាក់ក្នុងមន្ទីរឃុំឃាំង ។
តាម៉ុក ស្លាប់ដោយសារជំងឺនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០០៦ និងបញ្ចុះក្នុងចេតិយនៅវត្តធម្មារាម ហៅវត្តស្រះឈូក ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទ្រីស្តីរបស់គាត់ ដែលល្បីបំផុតគឺ៖ គ្មានអ្វីធំជាង ម៉ុក នៅពីលើម៉ុក មានមួក នៅពីលើមួក មានមេឃ និង គុយទាវមួយតុ ឱ្យម៉ុកចេញលុយ៕