• Delete
  • Edit
Uncategorized

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី Lawyer Training Center

Building No 17 (3rd floor of Royal Academy for Judicial Professions) St. 466 , Sangkat Tonle Bassac, Khan Chamkar Morn, Phnom Penh

About

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី Lawyer Training Center is located at Building No 17 (3rd floor of Royal Academy for Judicial Professions) St. 466 , Sangkat Tonle Bassac, Khan Chamkar Morn, Phnom Penh. They can be contacted via phone at 023 720 276, visit their website www.bakc.org.kh for more detailed information.

This is the official page of Lawyer Training Center within the Bar Association of the Kingdom of Cambodia .Thanks for all engagement to our page.

Tags : #Education

Location :
Building No 17 (3rd floor of Royal Academy for Judicial Professions) St. 466 , Sangkat Tonle Bassac, Khan Chamkar Morn, Phnom Penh
Added by Jopie, at 04 April 2018

Description

អគារលេខ ១៧ (ជាន់ទី៣ ក្នុងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

Building No.17 (3rd floor of the Royal Academy for Judicial Professions), St.446, Sangkat Tonle Bassac, Khan Chamkar Morn, Phnom Penh, Cambodia

Add missing information

Add email
Add opening hours
Add photos
Add Social Media
Add Products and Services

18 Reviews

  • Anynomous
    26 May 2018

    នាព្រឹកថ្ងៃសៅរ៍​ ១២កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ត្រូវនឹងថ្ងៃ​ទី២៦ ខែឧសភា​ ឆ្នាំ២០១៨ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជារបស់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៥​ លើមុខវិជ្ជា "នីតិវីធីបណ្តឹង​ និងបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់" បង្រៀនដោយសាស្រ្តាចារ្យ យឹម​ សារី​ ជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី៕

    report this review
  • Anynomous
    19 May 2018

    នាព្រឹកថ្ងៃសៅរ៍​ ៥កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ត្រូវនឹងថ្ងៃ​ទី១៩​ ខែឧសភា​ ឆ្នាំ២០១៨ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជារបស់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៥​ លើមុខវិជ្ជា "នីតិវិធីឆែកឆេរ​ ការរឹបអូស​ និងការស៊ើបអង្កេត" បង្រៀនដោយសាស្រ្តាចារ្យ ចាយ​ ច័ន្ទតារាវណ្ណ​ ជាចៅក្រមសាលាឧទ្ធរណ៍៕

    report this review
  • Anynomous
    18 May 2018

    សកម្មភាពបណ្តុះបណ្តាលវគ្គសុក្រឹតការចំពោះមេធាវីចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី វគ្គទី ៥ នាព្រឹកថ្ងៃសុក្រ ០៤កេីត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០១៨ លើមុខវិជ្ជា "នីតិវិធីបណ្តឹង​ និងបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់" បង្រៀនដោយសាស្រ្តាចារ្យ យឹម​ សារី​ ជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី​៕

    report this review
  • Anynomous
    16 May 2018

    សេចក្តីជូនដំណឹង ស្តីពីថ្ងៃបើកបវេសនកាលរបស់សិស្សមេធាវីជំនាន់ទី១៦

    report this review
  • Anynomous
    16 May 2018

    សេចក្តីជូនដំណឹង

    report this review
  • Anynomous
    07 May 2018

    សេចក្តីជូនដំណឹង

    ស្តីពីការឈប់សម្រាករបស់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវ:មេធាវី​ វគ្គទី៥

    report this review
  • Anynomous
    05 May 2018

    សកម្មភាពបណ្តុះបណ្តាលវគ្គសុក្រឹតការចំពោះមេធាវីចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី វគ្គទី ៥ នាព្រឹកថ្ងៃសៅរ៍ ០៦រោច ខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ លើមុខវិជ្ជា "នីតិវិធីនៃកាឆែកឆេរ​ ការរឹបអូស​ និងការស៊ើបអង្កេត" បង្រៀនដោយសាស្រ្តាចារ្យ ចាយ​ ច័ន្ទតារាវណ្ណ​ ជាចៅក្រមនៃសាលាឧទ្ធរណ៍ ​៕

    report this review
  • Anynomous
    04 May 2018

    សេចក្តីជូនដំណឹងស្តីពីការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី១៦ លើវិញ្ញសាផ្ទាល់មាត់

    report this review
  • Anynomous
    04 May 2018

    នាព្រឹកថ្ងៃសុក្រ​ ៥រោច​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ត្រូវនឹងថ្ងៃ​ទី០៤​ ខែឧសភា​ ឆ្នាំ២០១៨ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជារបស់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៥​ លើមុខវិជ្ជា "ច្បាប់អន្តរជាតិ" បង្រៀនដោយសាស្រ្តាចារ្យ កុយ​ នាម​ ជាអគ្គលេខារធិការរង​ គណ:មេធាវី​នៃព្រះរាជាណាចក្រកម្ពុជា៕

    report this review
  • Anynomous
    02 May 2018

    លទ្ធផលប្រឡងជ្រើសរើសឲ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី ១៦ លើវិញ្ញាសាសរសេរ

    សម័យប្រឡង : ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨

    report this review
  • Anynomous
    28 April 2018

    នារសៀលថ្ងៃសៅរ៍ ១៤កេីត​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃ​ទី២៨​ ខែមេសា ឆ្នាំ២០១៨ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជារបស់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៥​ លើមុខវិជ្ជា "មូលដ្ឋាននៃជម្រើសចោទប្រកាន់របស់ព្រះរាជអាជ្ញា" បង្រៀនដោយសាស្រ្តាចារ្យ ចាត​ សូរស្មី​ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ៕

    report this review
  • Anynomous
    27 April 2018

    -សេចក្តីសម្រេចស្តីពីការដាក់ឲ្យអនុវត្តនីតិវិធីប្រឡងជ្រើសរើសសសិស្សមេធាវីឲ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី១៦

    -បទបញ្ជាសម្រាប់ប្រឡងជ្រើសរើសសិស្សមេធាវីឲ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី១៦ -------------------

    បញ្ជាក់ ៖ ការបិទផ្សាយបញ្ជីបេក្ខជន ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

    report this review
  • Anynomous
    27 April 2018

    នាព្រឹកថ្ងៃសុក្រ​ ១៣កេីត​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៨ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជារបស់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៥​ លើមុខវិជ្ជា "ការអនុវត្តដោយបង្ខំ" បង្រៀនដោយសាស្រ្តាចារ្យ សេង​ នាង​ ជាចៅក្រមតុលាការកំពូល៕

    report this review
  • Anynomous
    21 April 2018

    សកម្មភាពបណ្តុះបណ្តាលវគ្គសុក្រឹតការចំពោះមេធាវីចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី វគ្គទី ៥ នារសៀលថ្ងៃសៅរ៍ ០៧កេីត ខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លើមុខវិជ្ជា "ជម្រើសនៃការចោទប្រកាន់របស់ព្រះរាជអាជ្ញា" បង្រៀនដោយសាស្រ្តាចារ្យ ចាត​ សូរស្មី​ ជាព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ​៕

    report this review
  • Anynomous
    21 April 2018

    នាព្រឹកថ្ងៃសៅរ៍ ៧កេីត​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០១៨ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជារបស់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៥​ លើមុខវិជ្ជា "បច្ចេកទសការពារក្តី" បង្រៀនដោយសាស្រ្តាចារ្យ សួន​ វិសាល​ ជាប្រធានគណ:មេធាវី​ នៃព្រះរាជាណាចក្រកម្ពុជា៕

    report this review
  • Anynomous
    20 April 2018

    សកម្មភាពបណ្តុះបណ្តាលវគ្គសុក្រឹតការចំពោះមេធាវីចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី វគ្គទី ៥ នារសៀលថ្ងៃសុក្រ ០៦កេីត ខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លើមុខវិជ្ជា "ច្បាប់អន្តរជាតិ" បង្រៀនដោយសាស្រ្តាចារ្យ កុយ​ នាម​៕

    report this review
  • Anynomous
    13 April 2018

    សេចក្តីជូនដំណឹង

    ស្តីពីការកំណត់កាលបរិច្ឆេទនិងមណ្ឌលប្រឡងជ្រើសរើសឲ្យចូលរៀនវីជ្ជាជីវៈមេធាវីជំនាន់ទី១៦ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩

    report this review
  • Anynomous
    11 April 2018

    នារសៀលថ្ងៃអង្គារ​ ១០រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃ​ទី១០​ ខែមេសា ឆ្នាំ២០១៨ តំណាងសិស្សមេធាវីជំនាន់ទី ១៥ ចំនួន ០៧ រូប រួមមាន ៖ ១. លោក សត្យា ណាដូ ២. កញ្ញា ឡាយ សុជាតិ ៣. លោក កែវ វណ្ណាឡុង ៤. លោក តារា វិទូ ៥. លោក សិទ្ធា សេដ្ឋបុត្រ ៦.លោក អេង ចាន់ភារ៉ា ៧.លោក ខេ ពេជ្រឡុង បានចូលជួបសម្តែងការគួរសមជាមួយ លោកមេធាវី យឹម សារី នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដើម្បីជូនពរ និងសម្តែងនូវមនោសញ្ចេតនាគោរព សមានចិត្ត និងការដឹងគុណ ចំពោះលោកមេធាវី យឹម សារី នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាសាស្រ្តាចារ្យប្រចាំ ម.ប​.វ.ម ដែលបានបំពេញបេសកកម្ម លះបង់កម្លាំងកាយចិត្ត ដឹកនាំការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី ១៥ ឲ្យទទួលបានជោគជ័យ និងអនុស្សារីយ៍ល្អៗជាច្រើន។

    ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ តំណាងសិស្សមេធាវីជំនាន់ទី ១៥ បានគោរពជូនពរ លោកនាយក យឹម សារី និងក្រុមគ្រួសារ សូមមានសុខភាពល្អ និងទទួលជោគជ័យគ្រប់ភារកិច្ច។

    ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះផងដែរ លោកមេធាវី យឹម សារី នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី សូមបួងសួងដល់ ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមប្រោះព្រំប្រសិទ្ធពរជូនសិស្សមេធាវីជំនាន់ទី ១៥ ទាំងអស់ សូមប្រកបដោយជោគជ័យគ្រប់ៗគ្នា ក្នុងការប្រកបវិជ្ជាជីវៈមេធាវី នាពេលខាងមុខនេះ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

    report this review

Rate & Write Reviews