អង្គការជនពិការខេត្តក្រចេះ ជាអង្គការក្រៅរដ្ឋាភិបាល ជាអង្គការអព្យាក្រិត្យមិនប្រកាន់ ពូជសាសន៏ មិន ប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ និង មិនធ្វើសកម្មភាពបំរើអោយគណៈបក្សនយោបាយហើយមិនធ្វើជាឧបករណ៏
គណៈបក្សនយោបាយ ។ អង្គការជនពិការខេត្តក្រចេះ KDPO មានក្រុមប្រឹក្សា ភិបាល ប្រាំរូប ស្រ្តី ពីររូប បុរស បីរូប និងមាន បុគ្គលិកប្រតិបត្តិ ប្រាំមួយរូបស្រ្តីពីរូប បុរសបួនរូបហើយបានចុះបញ្ជីនូវក្រសួងមហាផ្ទៃ នៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2010 ស.ជ.ណ.លេខ1065 ។ អង្គការនេះបង្កើតឡើង ដើម្បីស្វែងរកការគាំទ្រពីសង្គមលើបញ្ហាពិការភាព លុបបំបាត់ទស្សនៈអវិជ្ជមាន លើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ជនពិការ ជំរុញលើកទឹកចិត្តជនពិការអោយមានសំលេញជាធ្លុងមួយ ផ្តល់ឱកាស បង្ក
លក្ខណៈអោយជនពិការទទួលបាន ការចូលរួមពេញលេញស្មើភាព នៅក្នុងសង្គម ។ ដើម្បីអោយជនពិការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូ មានសុវត្ថិភាព មានជំនាញ មានមុខរបរ មានប្រាក់ចំណូលប្រចាំថ្ងៃ។
No reviews yet. Be the first to add a review.