Company - Cambodia, page #35

អង្គការយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើត ឡើងដោយក្រុមយុវជនកម្ពុជាមួយក្រុមក្នុងគោលបំណងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិតាម រយៈការចូលរួមជួយបណ្ដុះបណ្ដាលនិងកសាងធនធានមនុស្សប្រកបដោយគុណភាព និង គុណធម៍ ហើយ អង្គការនេះប្រកាន់នូវគោលការណ៍ឯករាជ្យ ដោយមិនបម្រើនិន្នាការគណៈបក្សនយោបាយ ឬ សាសនាណាមួយឡើយ។* គោលបំណងចម្បង៖ - អភិវឌ្ឍធនធានមនុស្ស - កាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម - ដោះស្រាយបញ្ហាប្រឈមរបស់យុវជន និង កុមារ - ផ្ដល់ទីប្រឹក្សាដល់អ្នកដែលជួបបញ្ហា - បង្កើតកម្មវិធីមនុស្សធម៍ដើម្បីជួយសង្គម - បណ្ដុះផ្នត់គំនិតកុមារ និង យុវជន ក្នុងកិច្ចការពារ និង អភិវឌ្ឍសង្គម* បេសកកម្ម៖ - បង្កើត មជ្ឈមណ្ឌលយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ - បង្កើត ថ្នាក់បណ្ដុះបណ្ដាលភាសាបរទេស និង វិជ្ជាជីវៈ - បណ្ដុះបណ្ដាលកុមារ និង យុវជនឲ្យក្លាយទៅជាធនធានមនុស្សដែលមានគុណភាព - ស្វែងរកការងារសមរម្យសម្រាប់យុវជន - ចូលរួមធ្វើសកកម្មភាពអភិវឌ្ឍសង្គម. [read more]