នេះជានាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ទើបនិងបង្កើតថ្មី ជានាយកដ្ឋានមួយក្នុងចំណោមនាយកដ្ឋានដទៃទៀតស្ថិតនៅក្រោមចំណុះក្រសួងអប់រំយុវជននិងកីឡា។ នាយកដ្ឋានផ្ដោតសំខាន់លើវិស័យបច្ចេកវិទ្យានិងការអភិវឌ្ឍន៍ព័ត៌មានវិទ្យា។ មានទីតាំងស្ថិតនៅក្នុងក្រសួងអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ។
នាយកដ្ឋានបច្ចេកវិទ្យាពត៌មាន
●កសាងគោលនយោបាយ ផែនការសកម្មភាពសម្រាប់អនុវត្តការប្រើប្រាស់បច្ចេកវិទ្យាពត៌មាន។
●គ្រប់គ្រងការងារបច្ចេកវិទ្យាពត៌មាននិងគមនគមន៍ក្នុងវិស័យអប់រំ យុវជន និងកីឡា។
●ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ឋបច្ចេកវិទ្យាពត៌មាននិងគមនាគមន៍។
●ជំរុញនិងសម្របសម្រួលការអប់រំមិនផ្លូវការតាមរយៈប្រព័ន្ឋបច្ចេកវិទ្យាពត៌មាននិងគមនាគមន៍។
●បង្កើនប្រសិទ្ឋភាពរដ្ឋបាលអប់រំតាមរយៈការបង្កើតនិងគ្រប់គ្រងបណ្តាញបច្ចេកវិទ្យាពត៌មាននិងគមនាគមន៍។
●គ្រប់គ្រង ថែទាំនិងធ្វើបច្ចប្បន្នកម្មដែនគេហទំព័រ អនុគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា។
●ធ្វើរបាយការងារស្តីពីសកម្មភាពការងារតាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួង។