នេះជាសាលារដ្ឋកម្រិតបឋមសិក្សា មានទីតាំងស្ថិតនៅក្នុងភូមិអូរចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ជាតំបន់ដាច់ស្រយ៉ាល និងមានភូមិសាស្ត្រនៅក្នុងព្រៃភ្នំ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរៀបរយនៅឡើយ សិស្សជាកូនរបស់ប្រជាជនក្នុងតំបន់នេះ ភាគច្រើនជាជនជាតិភាគតិច មិនសូវបានរៀនសូត្រពេញ ព្រោះជួយដោះស្រាយជីវភាពគ្រួសារ ដោយប្រកបមុខរបរជៀរជ័រ បេះផ្លែឈើ បរបាញ់សត្វ និងនេសាទត្រី