Restaurant - Cambodia, page #187

សេចក្ដីជូនដំណឹង! ភូមិគ្រឹះឆ្ងាញ់មានកិត្តិយសសូមជំរាបជូនដំណឹងដល់អតិថិជនទាំងអស់អោយបានជ្រាបថា ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ភូមិគ្រឹះឆ្ងាញ់នឹងធ្វើការឈប់សំរាករយះពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៦មេសា ហើយនឹងបើកដំណើរការជាធម្មតាវិញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីផ្ដល់ឱកាសអោយបុគ្គលិកគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់នៃហាងភូមិគ្រឹះឆ្ងាញ់ បានឈប់សំរាក និងអាចមានពេលវេលាគ្រប់គ្រាន់សំរាប់ត្រឡប់ទៅជួបជុំបងប្អូន ញ្ញាតិសន្ដាននៅឯស្រុកកំណើតវិញផងដែរ។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមអតិថិជនភូមិគ្រឹះឆ្ងាញ់ទាំងអស់ មេត្តាយោគយល់ដោយសេចក្ដីអនុគ្រោះ។

សូមប្រសិទ្ធិពរជ័យ សិរីសួរស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កើតមានដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប។ សូមអោយការធ្វើដំណើរទាំងទីជិត ទីឆ្ងាយប្រកបដោយសុវត្ថិភាព និងសូមអោយការជួបជុំគ្រប់ទីកន្លែង ប្រកបដោយភាពសប្បាយរីករាយក្រៃលែងឥតឧបមា។ សូមអគុណ សូមគោរពជូនពរពី ភូមិគ្រឹះឆ្ងាញ់ 🙏🙏🙏

. [read more]